Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង ប្រធាន​គណៈ​កម្មការ​ទី១០​ព្រឹទ្ធសភា ​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ​ប្រធាន​ព្រឹទ្ធសភា បាន​នាំយក​បច្ច័យ និង​ទេយ្យទាន​របស់​សម្តេច​ប្រធាន​ព្រឹទ្ធសភា ដើម្បី​ចូល​រួម​អង្គ​កឋិនទាន​សាមគ្គី នៅវត្ត​ព្រះ​សុគន្ធ​មាន​បុណ្យ
 ថ្ងៃច័ន្ទ ទី​28 ខែតុសា ឆ្នាំ​2019

នារសៀលថ្ងៃសៅរ៍ ១៣រោច ខែអស្សុជ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ សមាជិក សមាជិកាគណៈកម្មការទី១០ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បាននាំយកបច្ច័យ និងទេយ្យទានរបស់សម្តេចប្រធានព្រឹទ្ធសភា ដើម្បីចូលរួមអង្គកឋិនទានសាមគ្គី នៅវត្តព្រះសុគន្ធមានបុណ្យ ស្ថិនៅឃុំផ្សាដែក ស្រុកពញាឮ ខេត្តកណ្តាល ។
ក្នុុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង និងសមាជិក សមាជិកាគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីថ្វាយបង្គំព្រះរតនត្រៃ សមាទានសីល ព្រះសង្ឃសំដែងព្រះបរិត ជយន្តោ ប្រោះព្រហ្មដល់ពុទ្ធពុទ្ធបរិស័ទនាំមកនូវសេចក្តីសុខចំរើន និងមានការសំដែងធម៌ទេសនាអប់រំទូន្មានដល់ពុទ្ធបរិស័ទជិតឆ្ងាយ។ បន្ទាប់មក ឯកឧត្តម ម៉ម ប៊ុននាង បាននាំយកបច្ច័យរបស់សម្តេចប្រធានព្រឹទ្ធសភា ចំនួន២០លានរៀល និងទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃដែលគង់ព្រះវស្សាអស់ត្រីមាសនៅវត្តព្រះគន្ធមានបុណ្យសម្រាប់កសាងសមិទ្ធផលនានាក្នុងវត្ត និងប្រើប្រាស់តាមកន្លងប្រពៃណីព្រះពុទ្ធសាសនាផងដែរ។
សូមបញ្ជាក់ថា បុណ្យកឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាមួយ ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា។ បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ចាប់ពីថ្ងៃ ១រោចខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ។ ហើយបើទីអារាមណាមិនមានកឋិនណាមួយ ហែចូលទេ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ ។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី