ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបុណខួបគម្រប់១ឆ្នាំ ដើម្បីឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធ ឯកឧត្តម នៃ ប៉េណា អតីតអនុប្រធានទី១ នៃព្រឹទ្ធសភា ដែលបានទទួលមរណៈភាពទៅនៅលោកខាងមុខ ។
ពិធីបុណ្យនេះប្រារព្ធធ្វើនៅគេហដ្ឋាន លេខ៩ ផ្លូវលេខ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នារសៀលថ្ងៃសៅរ៍ ៧កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩៕