នាព្រឹកថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងឯកឧត្តម ឡាន់ ឆន លេខាធិការគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ឋសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី២ បានអញ្ជើញចូលរួមជាកត្តិយសក្នុងពិធីជួបសំណេះសំណាលជាមួយមន្រី្តរាជការ ចំនួន ៧៨នាក់ ក្រោមអធិតបតីភាព ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី២ ស្ថិតនៅក្រុងសួង ខេត្តត្បូងឃ្មុំ។