Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៨ នៅវត្តកោកកាក និងវត្តកែវឧត្ដម
 ថ្ងៃច័ន្ទ ទី​23 ខែកញ្ញា ឆ្នាំ​2019

ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៨ នៅវត្តកោកកាក និងវត្តកែវឧត្ដម (ហៅវត្តស្វាយ) ស្ថិតក្នុងឃុំ គោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ។

ក្នុងពិធីនោះផងដែរ ឯកឧត្តមបានបូជាទៀន ធូប ផ្កាភ្ញីចំពោះព្រះរតនត្រៃ ព្រមទាំងធ្វើកិច្ចសូត្រមន្តនមស្សការ និងបាននាំយកនូវបច្ច័យ ទេយ្យទាន គ្រឿង ឧបភោគបរិភោគ ភេសជ្ជៈ ជាច្រើនមុខទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លារអានិសង្ឃ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មានមាតា បិតា ជីដូន ជីតាញាតិការ ទាំង៧សណ្ដាន។ ជាមួយគ្នានេះដែរ ក៏ឧទ្ទិសដល់ដួងវិញាណក្ខន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ ពីរបបប្រល័យពូជសាសន៏ ប៉ុលពត សូមឲ្យដួងវិញាណក្ខន្ធអ្នកទាំងអស់ឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមក៏បាននាំយកបច្ច័យចូលរួមក៏សាងខ្លោងទ្វារវត្តកោកកាកចំនួន៥០០០ដុល្លាអាមេរិក៕


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី