នាព្រឹកថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ឡាន់ ឆន លេខាធិការគណៈកម្មការទី១០ ព្រឹទ្ធសភានិងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី២ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បាននាំយកបច្ច័យ ចំនួន១,០០០,០០០រៀល ព្រមទាំងទេយ្យទាន គ្រឿងឧបភោគ បរិភោគ ភេសជ្ជ: និងចង្ហាន់ ទៅវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មាតា បិតា ជីដូន ជីតា ញាតិការទាំងប្រាំពីរសណ្តាន ក្នុងឳកាសបុណ្យកាន់បិណ្ឌវេនទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយបងប្អូនប្រជាពលរដ្ឋ ជាពុទ្ធសាសនិកជនចំណុះជើងវត្ត អន្លុងពោង ស្ថិតក្នុងឃុំទន្លេរបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។