នារសៀលថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ឡាន់ ឆន លេខាគណៈកម្មការទី១០ព្រឹទ្ធសភា នឹង លោកជំទាវ តំណាងខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នឹងស្ដាប់ធម៍ទេសនា នៅវត្តបទុមវតី រាជធានីភ្នំពេញ។