នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (ហៅកាត់គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ និងជាប្រធានគណៈប្រតិភូ បានអញ្ជើញជួបប្រជុំពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទក្នុងខេត្តឧត្តរមានជ័យ ដឹកនាំដោយឯកឧត្តម ឃិន ញ៉ាណ អភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដើម្បីសិក្សាឈ្វេងយល់អំពី វឌ្ឍនភាព បញ្ហាប្រឈមនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាច លទ្ធផលនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ វឌ្ឍនភាព និងបញ្ហារប្រឈមនានានៃការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងសំណូមពរនានាដែលអាជ្ញាធរខេត្តបានជួបប្រទះក្នុងការអនុវត្តការងារនាពេលកន្លងមក៕