នារសៀលទី២៧ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាក្រុងព្រះវិហារ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ និងជាប្រធានគណៈប្រតិភូ បានអញ្ជើញជួបប្រជុំពិភាក្សាជាមួយនឹងក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ ដឹកនាំដោយលោក ឯ សារ៉ូ ប្រធានក្រុមប្រឹក្សាក្រុងព្រះវិហារ ដើម្បីសិក្សាឈ្វេងយល់អំពី វឌ្ឍនភាព បញ្ហាប្រឈមនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាច លទ្ធផលនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ វឌ្ឍនភាព និងបញ្ហារប្រឈមនានានៃការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងសំណូមពរនានាដែលអាជ្ញាធរក្រុងបានជួបប្រទះក្នុងការអនុវត្តការងារនាពេលកន្លងមក៕