ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា និងលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាំយកទៀនវស្សា ទេយ្យទាន និងបច្ច័យ របស់សម្តេចប្រធានមកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តព្រះសុគន្ធមានបុណ្យ នាព្រឹកថ្ងៃអាទិត្យ ១៣ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០១៩ ស្ថិតក្នុងភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល។
ទេយ្យទានរួមមាន៖ អង្ករ ទឹកសុទ្ធ មី ប្រេងឆា ទឹកដោះគោ ត្រីខ ទឹកក្រូច ទឹកផ្លែឈើ ត្រីងៀត សាច់ក្រក ខ្ទឹមស ប៊ីចេង អំបិល ស្កសរ ទឹកត្រី សាប៊ូ សាប៊ូលាងចាន តែកញ្ចប់ ទៀនវស្សា និងបច្ច័យ១០លានរៀល ព្រមទាំងជូនតាជី យាយជី ចំនួន២០នាក់ ក្នុងម្នាក់ៗ ទទួលបានក្រណាត់ស១ដុំ និងថវិកា១ម៉ឺនរៀល ប្រជាពលរដ្ឋចំនួន១២០នាក់ក្នុងម្នាក់ៗទទួលបានសារ៉ុង១ និងថវិកា១ម៉ឺនរៀល ដែលចំណាលថវិកាសរុប ១៦,១០០,០០០រៀល។