គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ ព្រឹទ្ធសភា បើកកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ ដើម្បីពិនិត្យឆ្លងរបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែកក្កដា ២០១៩ និងលើកការងារសម្រាប់ចន្លោះសម័យប្រជុំនាពេលខាងមុខ ។
កិច្ចប្រជុំប្រព្រឹត្តទៅនាព្រឹកថ្ងៃសុក្រ ៣ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅសាលប្រជុំគណៈកម្មការទី១០ ព្រឹទ្ធសភា។