Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង ប្រធាន​គណៈ​កម្មការ​ទី១០​ព្រឹទ្ធសភា និង​ឯកឧត្តម​គតិ​បណ្ឌិត ហីុង ប៊ុនហៀង ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ និង​ជា​ប្រធានគណៈ​អចិន្រ្តៃយ៍​ក្រុម​​ការងារ​​ថ្នាក់​​កណ្តាល​​ចុះ​ជួយ​​ស្រុក​​កណ្តាល​​ស្ទឹង បាន​​អញ្ជើញ​​ជួប​សំណេះ​​សំណាល និង​ហូប​​នំ​បញ្ចុក​សាមគ្គីភាព
 ថ្ងៃច័ន្ទ ទី​10 ខែមិថុនា ឆ្នាំ​2019

នាព្រឹកថ្ងៃអាទិត្យ ៧កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា និងឯកឧត្តមគតិបណ្ឌិត ហីុង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិ និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកណ្តាលស្ទឹង បានអញ្ជើញជួបសំណេះសំណាល និងហូបនំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិខ្មែរ រួមគ្នាជាមួយប្រជាពលរដ្ឋ អាជ្ញាធរស្រុកកណ្តាលស្ទឹង សរុបចំនួន៦៦៣នាក់ ដើម្បីពង្រឹងសាមគ្គីភាព មិត្តភាព និងឯកភាពជាតិខ្មែរ ដោយមិនរើសអើងបក្សនយោបាយណាមួយឡើយ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី