Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ឡាន់ ឆន លេខា​ធិការ​គណៈ​កម្មការ​ទី១០ ព្រឹទ្ធសភា បាន​អញ្ជើញ​ជាកិត្តិយស​ក្នុង​ពិធី​រាត្រី​សមោសរ​អបអរ​សាទរ​ខួប​លើកទី​១៥៦ ទិវា​ពិភព​លោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០១៩
 ថ្ងៃច័ន្ទ ទី​3 ខែមិថុនា ឆ្នាំ​2019

នារសៀលថ្ងៃសុក្រ ១៣រោច ខែពិសាខ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថៃ្ងទី៣១ ខែឧសភា ឆ្នាំ២០១៩
ឯកឧត្តម ឡាន់ ឆន លេខាធិការគណៈកម្មការទី១០ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជាកិត្តិយសក្នុងពិធីរាត្រីសមោសរអបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ និងបាននាំយកថវិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ចំនួន៤,០០០,០០០រៀល ឧបត្ថម្ភជូនកាកបាតក្រហមសាខាខេត្តកំពង់ចាម ដើម្បីសកម្មភាពមនុស្សធម៌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ស្ថិតនៅសាលសន្និសីទសាលាខេត្តកំពង់ចាម។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី