ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា អញ្ជើញចូលរួមជាអធិបតី ក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា
ថ្ងៃអង្គារ៍ ទី21 ខែឧសភា ឆ្នាំ2019
ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា អញ្ជើញចូលរួមជាអធិបតី ក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា ដោយមាន ការចូលរួមពី ប្រជាពលរដ្ឋ សរុបចំនួន ៩៣៨នាក់ ស្ថិតនៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មសង់ទន្លេបាទី ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃចន្ទ ២ រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០៨:០០នាទីព្រឹក ។ក្នុងឱកាសនោះ ឯកឧត្តមប្រធាន បាននាំយក ទេយ្យទាន ប្រគេនព្រះសង្ឃ ចំនួន៦០អង្គ និងឧបត្ថម្ភការចំណាយនានាដល់អង្គពិធី សរុបថវិកាចំនួន ១០,៥៣០,០០០រៀល ។