នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សសាលាបឋមសិក្សាកណ្តោកចំនួន ១៣០នាក់ នៅឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ក្នុងឱកាសជួបសំណេះសំណាលនោះ ឯកឧត្តម បាននាំយកអំណោយមកចែកជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន១៣០នាក់ដោយក្នុងម្នាក់ៗទទួលបានកាតាបស្ពាយ ០១ សៀវភៅ ០២ក្បាល ប៊ិច ០១ ខ្មៅដៃ ០១ ប្រដាប់ចិតខ្មៅដៃ ០១ ជ័រលុប ០១ និងថវិកា ១ម៉ឺនរៀល ដោយឡែកលោកគ្រូ អ្នកគ្រូចំនួន៥នាក់ដោយក្នុងម្នាក់ៗទទួលបាន ៣ម៉ឺរៀល ដែលចំណាយថវិកាសរុបចំនួន ២.៤០០.០០០រៀល។