ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ខ្សែបូ កាត់ឬស្សីមាព្រះវិហាថ្មី និងសម្ភោធសមិទ្ធផលនានា នៅវត្តព្រះវិហារកំបោរ
ថ្ងៃព្រហស្បតិ៍ ទី16 ខែឧសភា ឆ្នាំ2019
|
|
នាព្រឹកថ្ងៃអង្គារ ១១កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ខ្សែបូ កាត់ឬស្សីមាព្រះវិហាថ្មី និងសម្ភោធសមិទ្ធផលនានា នៅវត្តព្រះវិហារកំបោរ ព្រមទាំងជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក-ឃុំ តាជី យាយជី ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ យុវជនកាយរឹទ្ធិ ក្រុមសសយក កាកបាទក្រហម និងសិស្សានុសិស្ស សរុបចំនួន ១៧២៣នាក ស្តិតឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ពិធីបុណ្យនេះ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អាជ្ញាធស្រុក កងកម្លាំងមានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម បាននាំយកបច្ច័យមកចូលពិធីបុណ្យតាមទិសទាំង៨ទិសនៅជុំវិញព្រះវិហារ ដោយក្នុងទិសនិមួយៗបច្ច័យចំនួន ៥០ម៉ឺនរៀល និងទិសឥណ្ឌកិលខាងក្នុងព្រះវិហារចំនួន ០១ លានរៀលព្រមទាំងចូលរួមបច្ច័យក៏សាងព្រះវិហារចំនួន២០លានរៀល ជូនដល់ក្រុប្រឹក្សាស្រុក-ឃុំចំនួន៧២នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ ៥២នាក់ ក្នុងម្នាក់ៗទទួលបាន ៣ម៉ឺនរៀល យុវជនកាយរឹទ្ធិ ក្រុមសសយក កាកបាទក្រហម និងសិស្សានុសិស្សចំនួន ២៨៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល តាជី យាយជីចំនួន១០០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស០១ដុំ និងថវិកា ១ម៉ឺនរៀល និងប្រជាពលរដ្ឋចំនួន១០០នាក់ ដោយក្នុងម្នាក់ៗទទួលបាន សារ៉ុង ០១ និងថវិកា ១ម៉ឺនរៀល ដែលចំណាយសរុបចំនួន ១០៦,០៧០,០០០រៀល៕
អត្ថបទពាក់ព័ន្ធ