Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង ប្រធាន​គណៈ​កម្មការទី១០​ព្រឹទ្ធសភា បាន​អញ្ជើញជា​អធិបតីភាពក្នុង​ពិធីកាត់​ខ្សែបូ កាត់ឬស្សីមា​ព្រះវិហាថ្មី និង​សម្ភោធ​សមិទ្ធផល​នានា នៅ​វត្ត​ព្រះវិហារ​កំបោរ
 ថ្ងៃព្រហស្បតិ៍ ទី​16 ខែឧសភា ឆ្នាំ​2019

នាព្រឹកថ្ងៃអង្គារ ១១កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ខ្សែបូ កាត់ឬស្សីមាព្រះវិហាថ្មី និងសម្ភោធសមិទ្ធផលនានា នៅវត្តព្រះវិហារកំបោរ ព្រមទាំងជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក-ឃុំ តាជី យាយជី ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ យុវជនកាយរឹទ្ធិ ក្រុមសសយក កាកបាទក្រហម និងសិស្សានុសិស្ស សរុបចំនួន ១៧២៣នាក ស្តិតឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ពិធីបុណ្យនេះ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អាជ្ញាធស្រុក កងកម្លាំងមានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម បាននាំយកបច្ច័យមកចូលពិធីបុណ្យតាមទិសទាំង៨ទិសនៅជុំវិញព្រះវិហារ ដោយក្នុងទិសនិមួយៗបច្ច័យចំនួន ៥០ម៉ឺនរៀល និងទិសឥណ្ឌកិលខាងក្នុងព្រះវិហារចំនួន ០១ លានរៀលព្រមទាំងចូលរួមបច្ច័យក៏សាងព្រះវិហារចំនួន២០លានរៀល ជូនដល់ក្រុប្រឹក្សាស្រុក-ឃុំចំនួន៧២នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ ៥២នាក់ ក្នុងម្នាក់ៗទទួលបាន ៣ម៉ឺនរៀល យុវជនកាយរឹទ្ធិ ក្រុមសសយក កាកបាទក្រហម និងសិស្សានុសិស្សចំនួន ២៨៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល តាជី យាយជីចំនួន១០០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស០១ដុំ និងថវិកា ១ម៉ឺនរៀល និងប្រជាពលរដ្ឋចំនួន១០០នាក់ ដោយក្នុងម្នាក់ៗទទួលបាន សារ៉ុង ០១ និងថវិកា ១ម៉ឺនរៀល ដែលចំណាយសរុបចំនួន ១០៦,០៧០,០០០រៀល៕


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី