នាព្រឹកថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ គណៈកម្មការទី១០ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា ដេីម្បីពិនិត្យឆ្លងរបាយការណ៍ស្តីពីលទ្ធផលការងារ និងរបាយការណ៍ថវិការបស់គណៈកម្មការប្រចាំខែមេសា និងលើកទិសដៅការងារបន្ត ឆ្នាំ២០១៩ និងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា៕