ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈបានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញដល់ក្រុងព្រះសីហនុ
ថ្ងៃច័ន្ទ ទី25 ខែមីនា ឆ្នាំ2019
ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញដល់ក្រុងព្រះសីហនុ ដែលមានប្រវែងសរុប ១៩០.០១ គ.ម ចាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ ទៅដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះជារាណាចក្រកម្ពុជា និងឯកឧត្តម ខុង សៀនយូ អនុរដ្ឋមន្ត្រី ក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។
ពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿននេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ ២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នាវេទិកាកិត្តិយសស្ថិតនៅ ភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។