Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាឃុំ ប្រជាការពារភូមិ
 ថ្ងៃច័ន្ទ ទី​25 ខែមីនា ឆ្នាំ​2019

 

 

នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាឃុំ ប្រជាការពារភូមិ មកពីភូមិកំពង់ស្វាយ ភូមិកំពង់ស្វាយ២ និងភូមិព្រែកដូង ភូមិព្រែកដូង២ ភូមិព្រែកតានប់ និងភូមិព្រែកតានប់២ សរុបចំនួន២២នាក់ ដើម្បី ពិនិត្យសភាពការណ៍ ការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្នុងឱកាសនោះ ឯកឧត្តមបានជំរុញឲ្យអាជ្ញាធរ និងប្រជាការពាភូមិ នៅក្នុងឃុំកំពង់ស្វាយ ត្រូវខិតខំទប់ស្កាត់អំពើបទល្មើស និងកុំឲ្យមានបញ្ហាប្រឈមនានាកើតឡើងក្នុងឃុំ និងការពារថែរក្សាអាយុជីវិតជូនប្រជាពលរដ្ឋ ព្រមទាំងការពារសន្តិភាពសម្រាប់ឃុំកំពង់ស្វាយទាំងមូល មិនអោយមានអ្វីកើតឡើងជាដាច់ខាត កុំឱ្យមានអំពើហិង្សាកើតឡើង។

ជាមួយគ្នានោះដែរ ឯកឧត្តម បាននាំយកថវិកាមកចែកជូនក្រុមប្រឹក្សាឃុំ និងប្រជាការពាភូមិ ចំនួន២២នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥មឺុនរៀល ដែលចំណាយថវិកាសរុបចំនួន១,១០០,០០០ រៀល។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី