Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ឡាន់ ឆន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធឆ្លងសមិទ្ធផលនានា នៅវត្ត ស្វាយព្រៃ ខេត្តកំពង់ចាម
 ថ្ងៃច័ន្ទ ទី​18 ខែកុម្ភៈ ឆ្នាំ​2019

នាព្រឹកថ្ងែ អាទិត្យ ១៣កើត ខែមាឃ ឆ្នាំច សំរឹទិ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ឡាន់ ឆន លេខាធិការគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធឆ្លងសមិទ្ធផលនានា នៅវត្ត ស្វាយព្រៃ ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ក្នុងឱកាសនោះ ឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹករបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រគេន និងជូនចំពោះព្រះសង្ឃ មន្ត្រីរាជការ លោកគ្រូ អ្មកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ ពុទ្ធបរិស័តទាំងអស់

ក្នុងឱកាសនោះដែរ ឯកឧត្តម និងលោកជំទាវ បានចូលបច្ច័យចូលបុណ្យ ចំនួន៣,០០០,០០០រៀល ។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី