Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម​ ម៉ម​ ប៊ុននាង បានអញ្ជេីញចុះជួបសំណេះសំណាល​ និងសួរសុខទុក្ខគ្រូពេទ្យ​ និងអ្នកជំងឺ នៅមណ្ឌលសុខភាពសោមធំ ខេត្តមណ្ឌលគិរី
 ថ្ងៃសុក្រ ទី​15 ខែកុម្ភៈ ឆ្នាំ​2019

នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩​ ​ គណៈប្រតិភូគណៈកម្មការ​អង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០ព្រឹទ្ធសភា​) ដឹកនាំដោយឯកឧត្តម​ ម៉ម​ ប៊ុននាង​ ប្រធានគណៈកម្មការ បានអញ្ជេីញចុះជួបសំណេះសំណាល​ និងសួរសុខទុក្ខគ្រូពេទ្យ​ និងអ្នកជំងឺដែលកំពង់សម្រាក់ព្យាបាលជំងឺ​ នៅមណ្ឌលសុខភាពសោមធំ​ ស្ថិតក្នុងឃុំប៉ក់ញ៉ៃ​ ស្រុកអូរយ៉ាដាវ​ ខេត្តមណ្ឌលគិរី។
​ ក្នុងឱកាសជួបសំណេះសំណាលនោះ​ ឯកឧត្តម​ ម៉ម​ ប៊ុននាង​ បាននាំយកថវិកាមកជូនគ្រូពេទ្យចំនួន​ ៣​ នាក់​ និងអ្នកជំងឺដែលកំពុងសម្រាក់ព្យាបាលចំនួន​ ២​ នាក់​ ដោយក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល​ ដែលចំណាយវិកាសរុប​ ៥០​ ម៉ឺនរៀល៕


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី