នារសៀលថ្ងៃពុធ ៩កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានអញ្ជេីញជួបសំណេះសំណាល និងសួរសុខទុក្ខឯកឧត្តម ប៊ូ ថង អតីតប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា នៅគេហដ្ឋានស្ថិតក្នុងក្រុងបានលុង ខេត្តរតនគិរី។