នារសៀលថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា(គណៈកម្មការទី១០ព្រឹទ្ធសភា)ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានអញ្ជេីញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរក្រុង និងចៅសង្កាត់សែនមនោរម្យចំនួន១៦ នាក់ ដេីម្បីសិក្សាស្វែងយល់អំពីការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការអភិវឌ្ឍមូលដ្ឋាន និងបញ្ហាប្រឈមនានា នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។