ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងព្រះកោតមចេតិយ និងសមិទ្ធផលនានា នៅក្នុងវត្តអង្គពណ្ណរាយ៍ ឃុំជេីងកេីប ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល
ថ្ងៃព្រហស្បតិ៍ ទី31 ខែមករា ឆ្នាំ2019
នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងព្រះកោតមចេតិយ និងសមិទ្ធផលនានា នៅក្នុងវត្តអង្គពណ្ណរាយ៍ ឃុំជេីងកេីប ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិមានការរីកចម្រើនទូទាំងប្រទេស ទាំងនៅក្នុងមូលដ្ឋានឃុំ និងក្នុងទីអារាម នៃវត្តអង្គពណ្ណរាយណ៍យ៉ាងច្រើនស្អេកស្កះនិងមានជីវភាពរស់នៅយ៉ាងល្អប្រសើរផងដែរ។
ឯកឧត្តម បានរំលឹកថា ប្រទេសកម្ពុជាយើង កន្លងមកជាប្រទេស ដែលធ្លាប់ខ្ទិចខ្ទាំដោយសង្គ្រាម ជួបប្រទះវិនាសកម្ម ដែលធ្វើឲ្យប្រជាជនរងទុក្ខលំបាក ប្រទេសជាតិបែកបាក់ ពុំដែលជួបប្រទះនូវឯកភាពជាតិអស់រយៈពេល ៤០០ឆ្នាំ កន្លងមក។ បច្ចុប្បន្នដោយសារនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រទេសយើងបានទទួលនូវសុខសន្តិភាព មានការអភិវឌ្ឍន៍ រីកចម្រើន មានសិទ្ធិសេរីភាព ប្រជាធិបតេយ្យ ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយដែលពុំធ្លាប់មានកន្លងមក។
ក្នុងឱកាសនោះ ឯកឧត្តម ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានបំពាក់គ្រឿងឥស្សរិយយសប្រគេនព្រះសង្ឃ និងសប្បុរសជន ព្រមទាំងនាំយកបច្ច័យចំនួន ៥.០០០.០០០ រៀលចូលរួមក្នុងពិធីបុណ្យ និងព្រះសង្ឃ៧អង្គក្នុងមួយអង្គៗបច្ច័យចំនួន៥០.០០០រៀល និងស្លាដក១ តាជីយាយជីចំនួន៥០នាក់ក្នុងម្នាក់ៗទទួលបានក្រណាត់ស១ដុំ និងថវិកា២០.០០០រៀល ក្រុមប្រឹក្សាស្រុក–ឃុំ ស្មៀនឃុំ ប្រជាពលរដ្ឋ និងលោកគ្រូ អ្នកគ្រូចំនួន៧៩៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២០.០០០រៀល សិស្សកាយយារឹទ្ធិ និងកាក បាទក្រហមចំនួន៦០នាក់ក្នុងម្នាក់ៗទទួលបាន១០.០០០រៀលនិងសិស្សអនុវិទ្យាល័យជេីងកេីបចំនួន១៩៩នាក់ក្នុងម្នាក់ៗទទួលបានថវិកា៥.០០០រៀ និងសៀវភៅ១ក្បាលនិងចំណាយផ្សេងៗ ដែលចំណាយថវិកាអស់២៨.៣៤៥.៥០០រៀល៕