Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯក​ឧត្តម​ ម៉ម​ ប៊ុននាង​ ប្រ​ធាន​គណៈ​កម្មការ​ទី​១០​ព្រឹទ្ធ​សភា​ បាន​អញ្ជើញ​ជួប​សំ​ណេះ​​សំ​ណាល​ជា​មួយ​នឹង​ចៅ​សង្កាត់​ មេ​ប៉ុស្តិ៍​ ប៉ូលីស​ ប្រជា​ការពារ​ និង​ប្រ​ជា​ពល​រដ្ឋ​ចំនួន​ ១.២០០​នាក់​ ព្រម​ទាំង​ពិសា​អាហារ​សាមគ្គី ​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​២
 ថ្ងៃព្រហស្បតិ៍ ទី​31 ខែមករា ឆ្នាំ​2019

នា​ព្រឹក​ថ្ងៃ​ទី២១​ ខែ​មក​រា​ ឆ្នាំ​២០១៩​ ឯក​ឧត្តម​ ម៉ម ប៊ុននាង ប្រ​ធាន​គណៈ​កម្មការ​ទី​១០​ព្រឹទ្ធ​សភាបាន​អញ្ជើញ​ជួប​សំ​ណេះ​​សំ​ណាល​ជា​មួយ​នឹង​ចៅ​សង្កាត់​ មេ​ប៉ុស្តិ៍​ ប៉ូលីស ប្រជា​ការពារ​ និង​ប្រ​ជា​ពល​រដ្ឋ​ចំនួន​ ១.២០០​នាក់ ព្រម​ទាំង​ពិសា​អាហារ​សាមគ្គី ​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​២ខណ្ឌ​មានជ័យរាជ​ធានី​ភ្នំពេញ។​បន្ទាប់​ពី​ប្រ​ជា​ពល​រដ្ឋ​ទទួល​ទាន​អាហារ​សាម​គ្គីរួច​មក​ ឯកឧត្តម ម៉ម ប៊ុន​នាង ​បាន​ពាំនាំ​នូវការ​ផ្តាំផ្ញើ​ការ​សួរសុខ​ទុក្ខ​ពីសំណាក់​សម្តេច​វិបុលសេនាភក្តី​ សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​ សម្តេច​អគ្គមហា​ពញាចក្រី​ ហេង សំរិន ​ប្រ​ធាន​រដ្ឋ​ស​ភា​ និង​សម្តេច​អគ្គ​មហា​សេនាបតីតេជោ​ ហ៊ុន សែន នាយ​ករដ្ឋមន្រ្តី​ នៃ​ព្រះ​រាជាណា​ចក្រកម្ពុជា ​ជូន​ចំពោះ​បងប្អូន​ប្រជាពល​រដ្ឋ​ទាំង​អស់​ដែល​រស់នៅ​ក្នុង​សង្កាត់​ស្ទឹងមាន​ជ័យ​២​នេះឯកឧត្តម ម៉ម ប៊ុននាង បាន​រំលឹកថា​ ប្រទេសក​ម្ពុជាយើង កន្លង​មក​ជា​ប្រទេស ​ដែល​ធ្លាប់​ខ្ទិច​ខ្ទាំ​ដោយ​សង្គ្រាម​ ជួប​ប្រទះ​វិនាសកម្ម​ ដែល​ធ្វើឲ្យ​ប្រជាជន​រងទុក្ខលំបាក​ ប្រទេស​ជាតិបែក​បាក់ ​ពុំដែល​ជួបប្រទះ​នូវឯកភាព​ជាតិ​អស់​រយៈពេល​ ៤០០ឆ្នាំ កន្លងមក​។ ​បច្ចុប្បន្ន​ដោយ​សារន​យោបាយ​ ឈ្នះ ឈ្នះ របស់​សម្តេចតេជោ​ ហ៊ុន សែន ​ប្រទេស​យើងបាន​ទទួល​នូវ​សុខ​សន្តិ​ភាព​ មានកា​រអភិវឌ្ឍន៍​ រីកចម្រើន មានសិទ្ធិ​សេរីភាព​ ប្រជាធិ​បតេយ្យ​ ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ​ ព្រះមហាក្សត្រ​តែមួយ ​រាជ​រដ្ឋាភិបាល​តែមួយ ​ដែលពុំ​ធ្លាប់មាន​កន្លងមក​

ឯកឧត្តម ម៉ម ប៊ុននាង បានសង្កត់​ធ្ងន់ថា​ ប្រជាជន​គ្រប់រូប​កំពង់​សប្បាយ​រីករាយ​ និងមាន​មោទនះភាព​ចំពោះការ ​ដឹក​នាំដើរ​លើ​ផ្លូវ​ដ៏​ត្រឹមត្រូវ​របស់​ប្រមុខ​រាជរដ្ឋាភិ​បាលដែល​បានក​សាង សមិទ្ធិ​ផល​ជាច្រើនសំរាប់បំ​រើផលប្រយោជន៍ដល់សង្គម​ជាតិនិង​ប្រជាជន​បាន​ជម្រុញ​ឲ្យមាន​អ្នកវិនិ​យោគិន​បរទេសនិង​អ្នកទេស​ចរណ៏​អន្តរជាតិ ​​មកវិនិយោគ​និងទស្សនាកម្ពុជា​កើនឡើង​ជាលំ​ដាប់​ដែលធ្វើ​ឱ្យប្រជា​ពលរដ្ឋ​មានការងា​រធ្វើច្រើន​ជាពិសេស សមិទ្ធផល ​សន្តិភាពវាជា​អំណោយផល​ ដែលអាច​អោយ យើងមាន​ឱកាស​កសាង​សមិទ្ធផល​ជាច្រើន​នៅទូ​ទាំងប្រទេស​ដើម្បី​ទុកអោយ​ប្រជាពល​រដ្ឋនិង ​កូនចៅ​ប្រជាពលរដ្ឋ​ជំនាន់​ក្រោយៗ​ទៀត ព្រោះ​ចំនួន​ប្រជាជន​កាន់តែកើន​ឡើងតម្រូវ​ការកាន់​តែមានច្រើន​​រាជរដ្ឋាភិ​បាលបាន​ នឹងកំពុង ខិត​ខំ​កសាង​ស្តារ​ហេដ្ឋា​រចនា​ សម្ព​ន្ធ័ផ្លូវ​ ថ្នល់​លំជន​បទស្ពាន​ អាកាស ស្ពាន​ឆ្លង​កាត់​ទន្លេ​ ភ្ជាប់ សរសៃ​ឈាម​សេដ្ឋកិច្ច ​ដើម្បី​កំណើន​សេដ្ឋ​កិច្ច​សម្រួល​ការធ្វើដំ​ណើរ​ដោះ​ស្រាយ​បញ្ហា​ចរាចរនិង​លើក​កម្ពស់ជីវ​ភាពរស់​នៅ​របស់ប្រជាព​លរដ្ឋឱ្យបាន​កាន់តែ​ប្រសើរឡើង​ថែម​ទៀត

ឯកឧត្តម ម៉ម ប៊ុននាង ​បានគូសប​ញ្ជាក់ថា ​ក្រោមកា​រដឹកនាំ​របស់សម្តេចអគ្គម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះ​រាជាណាច​ក្រ​កម្ពុជា​ ប្រទេស​ជាតិ​មានការរីក​ចម្រើន​ទូទាំង​ប្រទេសជាមួយគ្នានេះ​ឯកឧត្តម​ ម៉ម ប៊ុននាង បានណែនាំដល់អាជ្ញាធរសង្កាត់ ​ត្រូវយកចិត្ត​ទុកដាក់​ខ្ពស់ក្នុងការផ្តល់​សេវាសាធារណៈ​ឱ្យបានល្អ​ជូនដល់​ប្រជាព​លរដ្ឋ ដូច​ជាជួយ​សម្រួល​ដល់​ការធ្វើ​ឯក​សារ​គតិ​យុត្តិ​ផ្សេងៗ​នៅមូលដ្ឋាន​ ការ​ធ្វើ​អត្តស​ញ្ញាណ​ប័ណ្ណ ​អា​ត្រានុកូ​ល​ដ្ឋាន សំបុត្រ​កំណើត​ សំបុត្រ​ មរណភាព​។ មន្ត្រី​គ្រប់​រូប​ត្រូវខិត​ខំបំពេញ​ការងារ​ជូន​ប្រជាពលរដ្ឋ​ដោយស្មោះត្រង់​ និងពន្លឿនការងារឱ្យបានឆាប់រហ័ស ទើប​អាច​ឆ្លើយតប​ទៅនឹងការអនុវត្តការផ្តល់សេវាសាធារណៈមានប្រសិទ្ធភាព។បន្ទាប់​ពីជួបសំណេះ​សំណាល​រួចមក​ ឯកឧត្តម ម៉ម ប៊ុននាង បាន​អញ្ជើញ​ចៅសង្កាត់​ មេប៉ុស្តិ៍​ ប៉ូលីស ប្រជា​ការពារ​សង្កាត់ ​និងប្រជា​ពលរដ្ឋទាំង​១២០០​នាក់ ពិសារ​អាហារ​ថ្ងៃត្រង់ និងសំណេះ​សំណាល​ដើម្បីស្វែង​យល់ពី​ការលំបាក់ ​និង​បញ្ហាប្រឈម​របស់​ប្រជាពល​រដ្ឋជួបនា​ពេល​កន្លង​មក និង​ពេល​បច្ចុប្បន្ន​​​​​​​​

ជា​មួយ​គ្នានោះ​ដែរ​  ឯកឧត្តម ម៉ម ប៊ុននាង បាន​នាំយ​កអំ​ណោ​យមក​ចែក​ជូនចៅ​សង្កាត់​ មេប៉ុស្តិ៍​ ប៉ូលីស ប្រជា​ការពារ​សង្កាត់ ​និង​ប្រជា​ពលរដ្ឋ​ចំនួន​១២០០នាក់​ដោយ​ក្នុងម្នាក់​ៗ​ទទួលបាន សា​រ៉ុង​ចំនួន​០១​ និង​ថវិកា​ ម៉ឺន​រៀល ​និង​នាំយក​វិទ្យុ​ទាក់​ទង​(ID និង​ICOM​)​ចំនួន​១៩​គ្រឿង​មក​ចែក​ជូន​ប្រជាការ​ពារ​សង្កាត់​ និងមេប៉ុស្តិ៍ ឧបត្ថម​ជួស​ជុល​ទីស្នាក់​ការបក្ស​សង្កាត់ ​ស្ទឹង​មាន​ជ័យ​២​ ចំនួន ១៤,០០០,០០០ រៀល ព្រមទាំង​ចំណាយ​ផ្សេងៗ​ដែល​ចំណាយ​ថវិកា​សរុប​ ៨១.០៨០.០០០​រៀល៕


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី