Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ
 ថ្ងៃអង្គារ៍ ទី​22 ខែមករា ឆ្នាំ​2019

នាព្រឹកថ្ងៃអង្គារ ២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិភាក្សា ពិនិត្យលើរបៀបវារៈរួមមាន៖
១_ ពិនិត្យឆ្លងរបាយការណ៍សកម្មភាពការងារប្រចាំខែមករា ឆ្នាំ២០១៩
២_ ពិនិត្យឆ្លងផែនការចន្លោះសម័យប្រជុំ
៣_ ពិនិត្យឆ្លងទម្រង់គេហទំព័រផ្លូវការរបស់គណៈកម្មការ និង៤_ បញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា៕


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី