Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងព្រះកោតមចេតិយ​ និងសមិទ្ធផលនានា​ នៅក្នុងវត្ត​អង្គពណ្ណរាយ៍​ ឃុំជេីងកេីប​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល
 ថ្ងៃច័ន្ទ ទី​21 ខែមករា ឆ្នាំ​2019

នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងព្រះកោតមចេតិយ​ និងសមិទ្ធផលនានា​ នៅក្នុងវត្ត​អង្គពណ្ណរាយ៍​ ឃុំជេីងកេីប​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល។

​ មានប្រសាសន៍ក្នុងឱកាសនោះ​ ឯកឧត្តម ម៉ម ប៊ុននាង បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ ប្រទេសជាតិមានការរីកចម្រើន​ទូទាំងប្រទេស ទាំងនៅក្នុងមូលដ្ឋានឃុំ និងក្នុងទីអារាម នៃវត្តអង្គពណ្ណរាយណ៍យ៉ាងច្រើនស្អេកស្កះ និងមានជីវភាពរស់នៅយ៉ាងល្អប្រសើរផងដែរ។

ឯកឧត្តម​ បានរំលឹកថា​ ប្រទេសកម្ពុជាយើង កន្លងមកជាប្រទេស ដែលធ្លាប់ខ្ទិចខ្ទាំដោយសង្គ្រាម ជួបប្រទះវិនាសកម្ម ដែលធ្វើឲ្យប្រជាជនរងទុក្ខលំបាក ប្រទេសជាតិបែកបាក់ ពុំដែលជួបប្រទះនូវឯកភាពជាតិអស់រយៈពេល ៤០០ឆ្នាំ កន្លងមក។ បច្ចុប្បន្នដោយសារនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រទេសយើងបានទទួលនូវសុខសន្តិភាព មានការអភិវឌ្ឍន៍ រីកចម្រើន មានសិទ្ធិសេរីភាព ប្រជាធិបតេយ្យ ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ ដែលពុំធ្លាប់មានកន្លងមក។

ក្នុងឱកាសនោះ ឯកឧត្តម​ ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា​ បានបំពាក់គ្រឿងឥស្សរិយយសប្រគេនព្រះសង្ឃ និងសប្បុរស​ជន ព្រមទាំងនាំយកបច្ច័យចំនួន​ ៥.០០០.០០០​ រៀលចូលរួមក្នុងពិធីបុណ្យ និងព្រះសង្ឃ៧អង្គ​ក្នុងមួយអង្គៗបច្ច័យ​ចំនួន៥០.០០០រៀល និងស្លាដក១​ តាជីយាយជី​ចំនួន៥០នាក់​ក្នុងម្នាក់ៗទទួលបានក្រណាត់ស​១ដុំ​ និងថវិកា២០.០០០រៀល ក្រុមប្រឹក្សាស្រុក-ឃុំ​ ស្មៀនឃុំ​ ប្រជាពលរដ្ឋ និងលោកគ្រូ​ អ្នកគ្រូចំនួន៧៩៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២០.០០០រៀល សិស្សកាយយារឹទ្ធិ​ និងកាក​ បាទក្រហម​ចំនួន៦០នាក់ក្នុងម្នាក់ៗទទួលបាន១០.០០០រៀល និងសិស្សអនុវិទ្យាល័យ​ជេីងកេីបចំនួន១៩៩នាក់ក្នុងម្នាក់ៗទទួលបានថវិកា៥.០០០រៀល​ និងសៀវភៅ១ក្បាល​ និងចំណាយផ្សេងៗ ដែលចំណាយថវិកាអស់២៨.៣៤៥.៥០០រៀល៕


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី