Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញស្តាប់របាយការណ៍ឃុំគោកត្រប់ ដើម្បីស្វែងយល់អំពី បញ្ហាប្រឈមនានា
 ថ្ងៃអង្គារ៍ ទី​8 ខែមករា ឆ្នាំ​2019

បន្ទាប់ពីអញ្ជើញចូលរួមអបអរសារទរថ្ងៃជ័យជំម្នះ ៧ មករា នៅឃុំគោកត្រប់ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញស្តាប់របាយការណ៍ឃុំគោកត្រប់ ដើម្បីស្វែងយល់អំពីការអនុវត្តគោលនយោបាយភូមិឃុំ​មានសុវត្ថិភាព​ ការអភិវឌ្ឍតាមគោយនយោបាយវិមជ្ឈការ​ វិសហមជ្ឈការ​ ការអនុវត្តការងារ និងបញ្ហាប្រឈមនានា។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម បានដឹកនាំក្រុមបច្ចេកទេសសាងសង់ផ្លូវ ចុះពិនិត្យការជួសជុល និងសាងសង់ផ្លូវចំនួន០២ខ្សែ ដោយផ្លូវទី១ មានបណ្តោយ ៨៦ ម៉ែត្រ ទទឹង៣.៥ម៉ែត្រ ចាក់បេតុង កំរាស់១តឹក ស្ថិតនៅក្នុងភូមិចារ និងផ្លូវទី២ មានបណ្តោយ ២.០៨០ ម៉ែត្រ ទទឹង ៤ ម៉ែត្រ ក្រាលថ្មម៉ិចកំរាស់១តឹក ដោយឆ្លងកាត់ភូមិចំនួន០៣គឺភូមិគោកព្រីង ភូមិចារ និងភូមិក្រាំងថ្មីដែលបានចំណាយថវិកាសរុបចំនួន១៥,០០០ដុល្លា ស្ថិតក្នុងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងឱកាសនោះឯកឧត្តមបានអញ្ជើញនាំយកថវិកាដំណាក់កាលទី២ ចំនួន៥,៥០០ដុល្លា ដើម្បីប្រគល់ជូនក្រុមបច្ចេកទេសសាងសង់ផ្លូវផងដែរ៕


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី