នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ឡាន់ ឆន លេខាធិការគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា បានអញ្ជើញធ្វើទស្សនកិច្ចការងារនៅសង្កាត់ស្វាយប៉ោ និងសង្កាត់ទួលតាឯក ដោយបានជួបសំណេះសំណាលការងារជាមួយប្រធានក្រុមប្រឹក្សាសង្កាត់ និងសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ។