នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ឡាន់ ឆន លេខាធិការគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលការងារជាមួយលោកអភិបាលក្រុងបាត់ដំបង និងប្រធានមន្ទីរពាក់ព័ន្ធវិស័យជំនាញរបស់គណៈកម្មការ ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តតួនាទី ភារកិច្ច និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា នៅសាលាខេត្តបាត់ដំបង ។