នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ឡាន់ ឆន លេខាធិការគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា បានអញ្ជើញធ្វើទស្សនកិច្ចការងារនៅខេត្តបាត់ដំបង ។ ក្នុងឱកាសនោះ ឯកឧត្តមលេខាធិការគណៈកម្មការ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង នៅសាលាខេត្តបាត់ដំបង ។