នារសៀលថ្ងៃពុធ ៥កើត ខែមិកសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានគណៈកម្មាធិការដឹកនាំ ដើម្បីពិភាក្សាការងារស្តីពី សេចក្តីព្រាងរបាយការណ៍ស្វ័យវាយតម្លៃលើការអនុវត្តអនុសញ្ញា អ.ស.ប. ប្រឆាំងអំពើពុករលួយ (UNCAC) នៅកម្ពុជា ស្ថិតក្នុងសាលប្រជុំនៃអង្គភាពប្រឆាំងអំពើពុករលួយ៕