នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមិកសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ ដើម្បីពិនិត្យឆ្លងរបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០១៨ ព្រមទាំងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា៕