ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញដឹកនាំអាជ្ញាធរឃុំគោកត្រប់ និងក្រុមបច្ចេកទេសសាងសង់ផ្លូវ ចុះពិនិត្យការជួសជុល និងសាងសង់ផ្លូវចំនួន០២ខ្សែឡើងវិញ
ថ្ងៃព្រហស្បតិ៍ ទី1 ខែវិច្ឆិការ ឆ្នាំ2018
បន្ទាប់ពីអញ្ជើញជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំគោកត្រប់ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញដឹកនាំអាជ្ញាធរឃុំគោកត្រប់ និងក្រុមបច្ចេកទេសសាងសង់ផ្លូវ ចុះពិនិត្យការជួសជុល និងសាងសង់ផ្លូវចំនួន០២ខ្សែឡើងវិញ ដោយផ្លូវទី១ មានបណ្តោយ ៨៦ ម៉ែត្រ ទទឹង៣.៥ម៉ែត្រ ចាក់បេតុង កំរាស់១តឹក ស្ថិតនៅក្នុងភូមិចារ និងផ្លូវទី២ មានបណ្តោយ ២.០៨០ ម៉ែត្រ ទទឹង ៤ ម៉ែត្រ ក្រាលថ្មម៉ិចកំរាស់១តឹក ដោយឆ្លងកាត់ភូមិចំនួន០៣គឺភូមិគោកព្រីង ភូមិចារ និងភូមិក្រាំងថ្មីដែលបានចំណាយថវិកាសរុបចំនួន១៥,០០០ដុល្លា ស្ថិតក្នុងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងឱកាសនោះឯកឧត្តមបានអញ្ជើញនាំយកថវិកាដំណាក់កាលទី១ ចំនួន៥,០០០ដុល្លា ដើម្បីប្រគល់ជូនក្រុមបច្ចេកទេសសាងសង់ផ្លូវផងដែរ៕
អត្ថបទពាក់ព័ន្ធ