នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរឃុំគោកត្រប់ ដើម្បីឈ្វេងយល់អំពីការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព គោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ ការអនុវត្តការងារ និងបញ្ហាប្រឈមនានា របស់ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕