គណៈប្រតិភូគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយនៃព្រឹទសភា (គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ
ថ្ងៃច័ន្ទ ទី17 ខែកញ្ញា ឆ្នាំ2018
នាព្រឹកថ្ងៃចន្ទ ៨កើត ខែភត្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ គណៈប្រតិភូគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយនៃព្រឹទសភា (គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានអញ្ជើញជួបសវនាការការងារជាមួយនឹងក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដឹកនាំដោយឯឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មានស្តីពី៖
១-យុទ្ធសាស្រ្ត និងគោលនយោបាយប្រឆាំងអពើពុករលួយ
២- វឌ្ឍនភាព និងបញ្ហាប្រឈមនានា នៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ
៣- វិធានការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាច
៤-ការកសាងឯសារគតិយុទ្ធផ្សេងៗ ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងការប្រឆាំងអំពើពុករលួយ។
នៅសាលប្រជុំព្រះវិស្ណុ នៃអង្គភាពប្រឆាំងអំពើពុករលួយ រាជធានីភ្នំពេញ។
អត្ថបទពាក់ព័ន្ធ