នាព្រឹកថ្ងៃសុក្រ ៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ គណៈកម្មការទី១០ព្រឹទ្ធសភា បើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្ដម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ ដើម្បីពិភាក្សាការងារត្រៀមជួបសវនាការការងារជាមួយក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា៕