ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែរ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល
ថ្ងៃច័ន្ទ ទី27 ខែសីហា ឆ្នាំ2018
|
|
នាព្រឹកថ្ងៃអាទិត្យ ១៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែរ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរឃុំ និងប្រជាពលរដ្ឋជាច្រើនរូប។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទូទាំងឃុំកំពង់ស្វាយ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាពិសេសប្រជាពលរដ្ឋទាំងអស់ដែលបានបន្តគាំទ្ររាជរដ្ឋាភិបាល មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។
ដើម្បីជាការតបស្នងចំពោះប្រជាពលរដ្ឋដែលបានបន្តគាំទ្ររាជរដ្ឋាភិបាលបច្ចុប្បន្ន ឯកឧត្តមបានសាងសង់ផ្លូវ ១ខ្សែ មានបណ្តោយ ១១១០ ម៉ែត្រ ទទឹង៤ម៉ែត្រ ក្រាលថ្មមិចកំរាស់១តឹក ដោយឆ្លងកាត់ភូមិចំនួន០២គឺភូមិកំពង់ស្វាយ និងភូមិព្រែកដូង២។
ជាមួយគ្នានោះដែរ ឯកឧត្តម បានឧបត្ថមថ្មមិចចំនួន០៤ឡានបន្ថែមទៀតដើម្បីចាក់បំពេញផ្លូវខូចខាតចូលទៅកំពង់ចម្លងទូកដរ និងផ្លូវចូលទៅផ្ទះប្រជាពលរដ្ឋ ព្រមទាំងនាំយកសារ៉ុងមកចែកជូនប្រជាពលរដ្ឋចំនួន ១៥០នាក់ ដោយក្នុងម្នាក់ៗទទួលបានសារ៉ុង ០១ និងនាំយកថវិការចូលរួមរំលែកទុក្ខក្រុមគ្រួសារសពចំនួន០៤គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន១០ម៊ឺនរៀល ដែលចំណាយថវិកាសរុបចំនួន ៤៦.៦០០.០០០ រៀល។
អត្ថបទពាក់ព័ន្ធ