ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ដែលនឹងចូលរួមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨នឹងប្រព្រឹត្តទៅនាថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨ ចំនួន ៦៧នាក់
ថ្ងៃច័ន្ទ ទី20 ខែសីហា ឆ្នាំ2018
នារសៀលថ្ងៃសុក្រ ៦កើត ខែស្រាពណ៍ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ដែលនឹងចូលរួមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨នឹងប្រព្រឹត្តទៅនាថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨ ចំនួន ៦៧នាក់ មកពីវិទ្យាល័យហ៊ុនសែនសិរីដីដុះ និងវិទ្យាល័យហ៊ុនសែនស្អាង (ស្រុកស្អាង) នៅវិទ្យាល័យហ៊ុនសែនសិរីដីដុះ ស្ថិតនៅឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
នៅក្នុងឱកាសនោះ ឯកឧត្តមបានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានអញ្ជើញទៅឈ្មោះបោះឆ្នោតទាំងអស់គ្នា និងបានផ្តាំផ្ញើរដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីចូលរួមប្រលងអោយបានជាប់ទាំងអស់គ្នា ស្របតាមយុទ្ធសាស្រ្តរបស់ក្រសួងអប់រំ អ្នកចេះគឺជាប់។
ឯកឧត្តម បាននាំយកថវិកាចែកជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន៦៧នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥ម៉ឺនរៀល ព្រមទាំងបាននាំយកថវិកាចូលរួមរំលែកទុក្ខគ្រួសារសពចំនួន៦គ្រួសារ សរុបថវិកា៧០មឺុនរៀល ដែលចំណាយថវិកាសរុបអស់ចំនួន៤,៦១០,០០០រៀល។
អត្ថបទពាក់ព័ន្ធ