ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាឃុំ ប្រធានភូមិ មេប៉ុស្តិ៍ ប្រជាកាពារភូមិ និងក្រុមយុវជនសរុបចំនួន៤៥នាក់
ថ្ងៃច័ន្ទ ទី13 ខែសីហា ឆ្នាំ2018
នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាឃុំ ប្រធានភូមិ មេប៉ុស្តិ៍ ប្រជាកាពារភូមិ និងក្រុមយុវជន មកពីភូមិកំពង់ស្វាយ ភូមិកំពង់ស្វាយ២ និងភូមិព្រែកដូង ភូមិព្រែកដូង២ ភូមិព្រែកតានប់ និងភូមិព្រែកតានប់២ សរុបចំនួន៤៥នាក់ ដើម្បីពិនិត្យសភាពការណ៍ ការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្តាល។
ក្នុងឱកាសនោះ ឯកឧត្តមបាននាំយកថវិកាចែកជូនក្រុមប្រឹក្សាឃុំ មេភូមិ មេប៉ុស្តិ៍ ប្រជាកាពារភូមិ និងក្រុមយុវជន ចំនួន៤៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៣មឺុនរៀល ព្រមទាំងប្រគល់រទេះជនពិការ ចំនួន០៥គ្រឿងជូនដល់អ្នកជំងឺ និងចាស់ជរា ដែលចំណាយថវិកាអស់ ៣.៨៦០.០០០រៀល៕
អត្ថបទពាក់ព័ន្ធ