ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ប្រធាន អនុប្រធានភូមិទាំង៦
ថ្ងៃសុក្រ ទី6 ខែកក្កដា ឆ្នាំ2018
នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ប្រធាន អនុប្រធានភូមិទាំង៦ និងប្រជាកាពារភូមិសរុបចំនួន ៧៧នាក់ នៅឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងឱកាសនោះ ឯកឧត្តមបានជំរុញឲ្យអាជ្ញាធរ និងប្រជាកាពារភូមិនៅក្នុងឃុំគោកត្រប់ ត្រូវខិតខំទប់ស្កាត់អំពើបទល្មើស និងកុំឲ្យមានបញ្ហាប្រឈមនានាកើតឡើងក្នុងឃុំ និងការពារថែរក្សាអាយុជីវិតជូនប្រជាពលរដ្ឋ ព្រមទាំងការពារសន្តិភាពសម្រាប់ឃុំគោកត្រប់ទាំងមូល មិនអោយមានអ្វីកើតឡើងជាដាច់ខាត ជាពិសេស ត្រូវចូលរួមការពារការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ កុំឱ្យមានអំពើហិង្សាកើតឡើង និងកុំភ្លេចទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា។
ក្នុងឱ្យកាសនោះដែរ ឯកឧត្តម បាននាំយកថវិកាមកចែកជូនដល់ក្រុមប្រឹក្សាឃុំ និងប្រជាកាពារភូមិចំនួន៧៧នាក់ ដោយក្នុងម្នាក់ៗទទួលបាន២០.០០០រៀល ដែលចំណាយថវិកាសរុប ១.៥៩០.០០០រៀល។
អត្ថបទពាក់ព័ន្ធ