Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម
 ថ្ងៃសុក្រ ទី​29 ខែមិថុនា ឆ្នាំ​2018

នារសៀលថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម និងជាប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សា ទៅលើ ៖ ទី១-ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពី សមាសភាព និងតួនាទីភារកិច្ចរបស់ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយព្រឹទ្ធសភា នីតិកាលទី៤ ទី២-ផែនការសកម្មភាពរយៈពេល ០៦ឆ្នាំ (២០១៨-២០២២) របស់ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយព្រឹទ្ធសភា សម្រាប់នីតិកាលទី៤ និងទី៣-បញ្ហាផ្សេងៗ នៅសាលប្រជុំ នៃវិមានព្រឹទ្ធសភា។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី