ថ្ងៃចន្ទ ១៣ កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ វេលា ម៉ោង ០៩:០០នាទី ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ ប្រធានក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំការងារជាមួយមន្ត្រីលេខាធិការដ្ឋានអមក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ ដើម្បីបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់មន្ត្រីម្នាក់ៗ និងលើកទិសដៅការងារបន្ត ស្ថិតនៅបន្ទប់ប្រជុំគណៈកម្មការទី១០ វិមានព្រឹទ្ធសភា ។