ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ ប្រធាន អនុប្រធាន និងសមាជិកភូមិ សរុបចំនួន៥៤នាក់
ថ្ងៃអង្គារ៍ ទី19 ខែមិថុនា ឆ្នាំ2018
|
|
នារសៀលថ្ងៃអាទិត្យ ៥កើត ខែបឋមាសាឌ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ ប្រធាន អនុប្រធាន និងសមាជិកភូមិ សរុបចំនួន៥៤នាក់ នៅស្ថិតក្នុងឃុំកំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បានជម្រាបជូនអំពី ការរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាកម្ពុជា យើងទាំងគ្នាមានមោទនៈភាពយ៉ាងខ្លាំងដោយប្រជាជនយើងកំពុងរីករាយនឹងសុខសន្តិភាព ឯកភាពជាតិ ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមកាន់តែល្អប្រសើរ។ ជាពិសេសដំណើរការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋត្រូវបានពង្រឹងដើម្បីធានានូវផលប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា។ ជាក់ស្តែង ដូចនៅឃុំគោកត្រប់នេះ មានការកសាងសាលារៀន ផ្លូវថ្នល់ជាបន្តបន្ទាប់ ជាពិសេសអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានចូលរួមយ៉ាងសកម្មកក្នុងការពង្រឹងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលត្រូវទប់ស្កាត់ និងលុបបំបាត់ឱ្យអស់ពីមូលដ្ឋាននូវការចរាចរលក់ ចែកចាយគ្រឿងញៀន ការសេពគ្រឿងញៀន បញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ បញ្ហាបងតូចបងធំ ក្មេងទំនើង អំពើហឹង្សារក្នុងគ្រួសារ និងបទល្មើសនានា ដើម្បីធានាបាននូវភាពសុខសាន្តជូនដល់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះឯកឧត្តម បាននាំយកថវិកាមកចែកជូនក្រុមប្រឹក្សាឃុំ ប្រធាន អនុប្រធាន និងសមាជិកភូមិក្នុងម្នាក់ៗទទួលបាន២០.០០០ម៊ឺនរៀល និងនាំយកវិទ្យុទាក់ចែកជូនដល់ក្រុមការងារឃុំចំនួន៣០គ្រឿង ដែលចំណាយថវិកាសរុបចំនួន ៨.៨៨០.០០០រៀល៕
អត្ថបទពាក់ព័ន្ធ