Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនឹងមេភូមិ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ១៩៤នាក់
 ថ្ងៃច័ន្ទ ទី​11 ខែមិថុនា ឆ្នាំ​2018

នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនឹងមេភូមិ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ១៩៤នាក់ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្តាល។
ឯកឧត្តម ក៏បានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋលោកគ្រូ​ អ្នកគ្រូ​ និងសិស្សានុសិស្សទទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅទូទាំងឃុំកំពង់ស្វាយ អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អោយបានគ្រប់ៗគ្នា ដើម្បីបោះឆ្នោតជូន គណបក្សណាដែលបងប្អូនស្រលាញ់ ពេញចិត្ត ដែលតែងតែនៅរួមសុខរួមទុក្ខ រក្សាការពារ ជាពិសេសយល់ច្បាស់ អំពីតម្រូវការ គិតគូអំពីសុខទក្ខ និងនៅជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា។
ក្នុងឱកាសនោះដែរ ឯកឧត្តម បាននាំយកវិទ្យុទាក់ទងចំនួន៦គ្រឿងចែកជូនមេភូមិ៦ភូមិ ក្នុងមួយភូមិៗទទួលបានចំនួន០១គ្រឿង និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន៥៥នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ និងថវិការ២មឺុនរៀល លោកគ្រូ អ្នកគ្រូ ចំនួន១១០នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ កាតាប១ និងថវិការចំនួន៣មឺុនរៀល សិស្សានុសិស្សចំនួន២៩នាក់ ក្នុងម្នាក់ៗទទួលបានអាវយឺតចំនួន១ កាតាបសិក្សាចំនួន១ និងថវិកាចំនួន២ម៉ឺនរៀល ដែលចំណាយអស់ថវិកាចំនួន១២.៨៥០.០០០ រៀល។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី