បន្ទាប់ពីចូលរួមក្នុងទិវាកុមារអន្តរជាតិ ១មិថុនា នៅមជ្ឈមណ្ឌលបុរីកុមារមិត្តភាពបារាំង-ហុងគ្រី រួចមក នាព្រឹកថ្ងៃសុក្រ ៣រោច ខែជេស្ឋ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ ប្រជាកាពារភូមិ ប្រធាន អនុប្រធាន និងសមាជិកភូមិ សរុបចំនួន១០៣នាក់ នៅស្ថិតក្នុងឃុំ កំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។