ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចុះជួបសួរសុខទុក្ខអ្នកជំងឺ និងចាស់ជរាចំនួន១៣នាក់
ថ្ងៃសៅរ៌ ទី26 ខែឧសភា ឆ្នាំ2018
នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នៅឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចុះជួបសួរសុខទុក្ខអ្នកជំងឺ និងចាស់ជរាចំនួន១៣នាក់ នៅភូមិលៀក ភូមិឈើនាង ភូមិគោកត្រប់ ភូមិក្បាលសេះនិងបានបញ្ជូនអ្នកជំងឺម្នាក់ដែលមានជំងឺធ្ងន់ធ្ងរ(មហារីកដុះសាច់កញ្ចឹងក)ទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តមបានបញ្ជាក់ថា ទោះបីជាអំណោយចែកជូននៅពេលនេះមានតិចតួចក្តី ក៏ប៉ុន្តែក៏អាចជួយសម្រួលទុក្ខលំបាក របស់ពុកម៉ែបងប្អូនបានមួយគ្រា។ ជាពិសេស សូមឱពុកម៉ែ បងប្អូនទាំងអស់ ត្រូវទៅពិត្យសុខភាព និងទទួលថ្នាំបង្ការជំងឺនានា នៅតាមមណ្ឌលសុខភាពដែលនៅក្បែរផ្ទះ ឲ្យបានទៀងទាត់ ។
អំណោយដែលឯកឧត្តមប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា នាំយកទៅចែកជូននាឱកាសនោះរួមមាន៖ ក្នុងម្នាក់ៗ ទទួលបានថ្នាំវីតាម៊ីន០៤បន្ទះ មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ សារ៉ុង០១ ត្រីខកំប៉ុង០១ឡូ អំបិល០១គីឡូ ប៊ីចេង០១កញ្ចប់ និងថវិកា១០០.០០០រៀល ដែលចំណាយថវិកាសរុប ២.៦០០.០០០ រៀល។
បន្ទាប់មកឯកឧត្តម បានចុះត្រួតពិនិត្យផ្លូវកំពុងសាងសង់ថ្មីមួយខ្សែរដែលមានទទឹង១១ម៉ែត្រ និងបណ្តោយប្រវែង៤៨០០ម៉ែត្រ ដែលឆ្លងកាត់ឃុំចំនួន០៣គឺ ឃុំព្រែករកា ឃុំទ្រា និងឃុំគោកត្រប់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕
អត្ថបទពាក់ព័ន្ធ