Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ឡាន់ ឆន ​បានអញ្ជើញជួប​សំណេះសំណាលជាមួយ សមាជិក សមាជិការ ក្រុម ប្រិក្សាឃុំ ទាំង៧ឃុំ ​របស់ស្រុកអូរាំងឪ ​ខេត្តត្បូងឃ្មុំ ដែលមានចំនួន ​៥៧ នាក់
 ថ្ងៃច័ន្ទ ទី​21 ខែឧសភា ឆ្នាំ​2018
17-05-2018-0-0-18 17-05-2018-0-0-19

ថ្ងៃសៅរ៍៥កើតខែជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ឡាន់ ឆន លេខាធិការ គណៈ:កម្មការទី១០ បានអញ្ជើញជួបសំណេះ សំណាលជាមួយ សមាជិក សមាជិការ ក្រុមប្រឹក្សាឃុំ ទាំង៧ឃុំ របស់ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដែលមានចំនួន ៥៧ នាក់ ក្នុងខ្លឹមសារនៃការសំណេះសំណាលមាន៣ចំនុច៖

១.ថ្លែងអំណរគុណចំពោះ សមាជិក សមាជិការ ក្រុម ប្រឹក្សាឃុំ ដែលបានបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ជូនគណបក្សប្រជាជនកម្ពុជា ។

២. ជំរាបជូនសមាជិកសមាជិការក្រុមប្រឹក្សាឃុំអំពី ការប្រព្រឹទ្ធទៅរបស់ព្រឹទ្ធសភា ចាប់តាំងពីថ្ងៃចូលកាន់មុខតំណែងរហូតដល់បច្ចុប្បន្ន ។
៣. រំលឹកដល់សមាជិកក្រុមប្រឹក្សាឃុំឲ្យខិតខំធើ្វ ឲ្យ បានជោគជ័យសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នាថ្ងៃទី២៩កក្កដាឆ្នាំ២០១៨ ។ ក្នុងពេលនោះឯកខុត្តមបានខុបត្ថម្ភឲ្យសមាជិក្ករុមប្រិក្សាឃុំចំនួន៥៧នាក់ ក្នុងម្នាក់ៗ ២០.០០០៛ សរុបថវិកា ១,១៤០,០០០៛ ។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី