ឯកឧត្តម ម៉ម ប៊ុននាង បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះចំនួន៣ភូមិ សរុបចំនួន៣០០ខ្នងផ្ទះ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្តាល
ថ្ងៃច័ន្ទ ទី21 ខែឧសភា ឆ្នាំ2018
នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះចំនួន៣ភូមិ គឺភូមិកំពង់ស្វាយ ភូមិកំពង់ស្វាយ២ និងភូមិព្រែកដូង២ សរុបចំនួន៣០០ខ្នងផ្ទះ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្តាល។
ក្នុងឱកាសនោះ ឯកឧត្តមបានអញ្ជើញចុះជួបសួរសុខទុក្ខអ្នកជំងឺចំនួន០៥នាក់ សិ្ថតនៅក្នុងភូមិព្រែកដូង ភូមិកំពង់ស្វាយ ភូមិព្រែកតានប់ និងភូមិព្រែកតានប់២ ព្រមទាំងបានបញ្ជូនអ្នកជំងឺម្នាក់ដែលមានជំងឺធ្ងន់ធ្ងរ(ដាច់សរសៃឈាមខួរក្បាល)ទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
ក្នុងដំណើរជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ឯកឧត្តមបាននាំយកអំណោយចែក ជូនប្រជាពលរដ្ឋ ចំនួន៣០០ គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានមី១០កញ្ចប់ និងនាំយកថវិកាជូនដល់អ្នកជំងឺចំនួន០៥នាក់ ក្នុងម្នាក់ៗទទួល បានថវិកា ២០០,០០០រៀល ដែលចំណាយថវិកាសរុបចំនួន ៤,០៣០,០០០រៀល។
អត្ថបទពាក់ព័ន្ធ