Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា ២០១៨ នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មសង់ទន្លេបាទី
 ថ្ងៃច័ន្ទ ទី​21 ខែឧសភា ឆ្នាំ​2018

នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា ២០១៨ នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មសង់ទន្លេបាទី ស្ថិតក្នុងឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរស្រុកកណ្តាលស្ទឹង យាយជី តាជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តម​ បានមានប្រសាសន៍ថា​​ ​ទិវា​ជាតិ​នៃ​ការ​ចងចាំ​នេះធ្វើ​ឡើង​ដើម្បីរំលឹក គោរព​វិញ្ញាណក្ខន្ធ និង​​ធ្វើ​បុណ្យ​ឧទ្ទិស​ដល់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ ​ព្រមទាំងលើក​តម្កើង​ការ​រំឭក​ដល់​ជន​រងគ្រោះ​ ​ការ​ស្តារ​កិត្តិយស​ ​និង​សេចក្តី​ថ្លៃថ្នូរ​របស់​ជន​រងគ្រោះ​ ​ប៉ះប៉ូវ​ការ​ឈឺចាប់​ផ្លូវចិត្ត​ ​និង​ផ្នែក​សង្គម​ដល់​ជន​រងគ្រោះ​ ​និង​ក្រុម​គ្រួសារ​ ​ចូល​រួមក្នុង​ការ​ផ្សះ​ផ្សារ​ជាតិ​ ​និង​ជំរុញ​ឲ្យ​មាន​សុខដុម​នីយកម្ម​ ​ក្នុង​សង្គម​កម្ពុជា​ ​និង​លើក​កម្ពស់​ការ​ផ្សព្វផ្សាយ​ ​និង​ការ​យល់​ដឹង​អំពី​អំពើ​ឃោរឃៅ​ ​ដែល​កើត​មាន​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យនោះ ដើម្បីកុំ​ឲ្យ​កើត​មាន​សារ​ជាថ្មី។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅស្រុកកណ្តាលស្ទឹង ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អោយបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេស ដែលគិតគូអំពីសុខទក្ខ និងនៅជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា។
ក្នុងឱកាសនោះ ឯកឧត្តមបាននិមន្តព្រះសង្ឃបង្សុកូលឧទិសកុលដល់វិញ្ញាក្ខន្ធជនរួមជាតិដែលបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៏ប៉ុលពត និងប្រគេនទេយ្យទានដល់ព្រះសង្ឃ ព្រមទាំងប្រគេនបច្ច័យ ៨លានរៀល ដើម្បីពង្រីកទីលាន និងក៏សាងចេតិយ ដែលចំណាយថវិកាសរុបចំនួន ១១,១២០,០០០ រៀល។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី